អតីតនាយករដ្ឋមន្រ្តីញូវហ្សេឡែន សរសើរថា ល្បឿនអភិវឌ្ឍន៍នៅកម្ពុជាមានភាពឆាប់រហ័ស

FN ៖ អតីតនាយករដ្ឋមន្រ្តីប្រទេសញូវហ្សេឡែន លោក John Key បានមើលឃើញថា កម្ពុជា បានរីកចម្រើនយ៉ាងច្រើនបើធៀបនឹង រយៈពេលប្រាំមុន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅកម្ពុជា។ លោក John Key ថា ការអភិវឌ្ឍរបស់កម្ពុជា មានល្បឿនយ៉ាងឆាប់រហ័សគួរឲ្យចាប់អារម្មណ៍។ លោក John Key លើកឡើងបែបនេះក្នុងពេលដែលរូបលោក ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែង​ការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។ ក្នុងជំនួបនេះ លោក John Key បានលើកឡើងថា កម្ពុជា បានបោះជំហានអភិវឌ្ឍន៍ និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលតែ ៥ឆ្នាំមកនេះ បើធៀបនឹងដំណើរទស្សនកិច្ចរបស់លោក John Key មកកាន់កម្ពុជាកាលពីឆ្នាំ២០១២។ សម្តេចតេជោ ហ៊ុន សែន បានអរគុណលោក John Key ដែលបានវាយតម្លៃប្រកបដោយភាពវិជ្ជមានចំពោះការអភិវឌ្ឍ និងភាពរីកចម្រើនរបស់​កម្ពុជា។ សម្តេចតេជោ បន្តថា កម្ពុជាត្រូវការធនធានមនុស្សច្រើនណាស់ ដើម្បីកសាងប្រទេស … Continue reading អតីតនាយករដ្ឋមន្រ្តីញូវហ្សេឡែន សរសើរថា ល្បឿនអភិវឌ្ឍន៍នៅកម្ពុជាមានភាពឆាប់រហ័ស